ព្រឹកថ្ងៃអាទិត្យ ទី១៤ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តម អ៊ឹង លាងហ៊ួសមាជិកគណ:កម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីពិធីបើក “សង្ក្រាន្ត” ឆ្នាំថ្មី២០២៤ របស់រដ្ឋបាល ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដែលប្រព្រឹត្តទៅនៅទីលានមុខស្រះទឺក ហ្លួងម៉ែ ពិធីនេះក៏មានការចូលរួមពីក្រុមប្រឹក្សាស្រុក គណៈអភិបាល ស្រុក មន្ត្រីអង្គភាពជុំវិញស្រុក កម្លាំងប្រដាប់អាវុធទាំង៣ក្រុម ប្រឹក្សាឃុំទាំង៥ ព្រះសង្ឃ នឹងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ក្នុងឱកាសនោះ ឯកឧត្តម បានអានសារជូនពររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនជនរួមជាតិក្នុងឧិកាសអបអរសាទរពិធី បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ “សង្ក្រាន្ត” ឆ្នាំរោងឆស័កពុទ្ធសករាជ ២៥៦៨ បានលើកឡើងពីសារ:សំខាន់ និងផ្លែផ្កានៃសន្តិភាពជាតិយើង និងផ្ដាំផ្ញើឲ្យទាំងអស់គ្នាខំថែរក្សាការពារពូនជ្រុំ “សន្តិភាព”ឲ្យគង់វង្សយូរអង្វែងតកូន តចៅ ត្រូវរក្សាការពារសុខភាពនិងភ្លើងផ្សែងក្នុងរដូវក្ដៅនេះ រក្សាឲ្យល្អនូវសណ្ដាប់ធ្នាប់ សុវត្ថិភាព សីលធម៌ ប្រពៃណីដ៏ល្អផូរផង់ជាតិយើង។ រយ:ពេលសង្ក្រាន្ត ៣ថ្ងៃនេះ នាំគ្នាចៀសឲ្យឆ្ងាយផុតពីគ្រឿងញៀន និងបើកបរដោយប្រុងប្រយ័ត្ន ដើម្បីចៀសឆ្ងាយពីគ្រោះថ្នាក់ចរាចរ…។ល។ ឯកឧត្តម បានឧបត្ថម្ភថវិកាមួយ ចំនួន ចូលរួមការរៀបចំកម្មវិធី និងក្រមា៥០ដល់ក្រុមយុវជន ស ស យ ក ហើយចុងបញ្ចប់អង្គពិធីទាំងមូល បានធ្វើពិធីរាប់បាតប្រគេនព្រះសង្ឃចំនួន ៦៥អង្គ។